Posts

Showing posts from September, 2018

វគ្គទី ១

វគ្គទី ១ ផ្ដើមសាច់រឿង    រដូវប្រាំង ឆ្នាំ ៨២៩ នៃ គ្រិស្ទសករាជ ។    នៅតាមដងផ្លូវមួយកំណាត់ ពីរាជធានី យសោធរបុរៈ (ក្រុងមហានគរ) ទៅកាន់ក្រុង ហិរិភុញ្ញជ័យ (ស្ថិតនៅភាគ ខាងជើងឆៀងខាងលិច ជាប់នឹងនគរភូមា) ដែលមានចម្ងាយ ដីរាប់ពាន់យោជន៍ ។ យើងនិយាយត្រង់ជើងភ្នំ ក្រវ៉ាន់ ដែលបច្ចុប្បន្ន ស្ថិតនៅលើទឹកដីនៃប្រទេសថៃ ក្នុងខេត្តលពបូរី ។ មានកងទ័ព រាជការមួយក្រុម ដែលមានឯកសណ្ឋាន ខោជើងកំប៉ុងពណ៌ស្វាយ​ និងអាវពណ៌ខៀវ មានប្រដាប់ដោយ អាវុធជាដាវ លំពែង និង ព្រួញ ដែលដឹកនាំដោយមេទ័ព ពិជ័យជ័យកំពែង កំពុងតែប្រយុទ្ធយ៉ាងស្វាហាប់ ជាមួយក្រុម ចោរព្រៃ មួយក្រុម ដែលមានសម្លៀកបំពាក់មិនប្រាកដ ។ ការប្រយុទ្ធមិនបានប៉ុន្មានផង ក្រុមចោរព្រៃក៏ស្លាប់ និងរបួសយ៉ាងច្រើន ហើយមេទ័ព ពិជ័យជ័យកំពែង ក៏តាមចាប់ខ្លួនក្រុមចោរទាំងអស់បញ្ជូនទៅកាន់រាជធានី ។ -យើងត្រូវចាប់ខ្លួនពួកនេះ បញ្ជូនទៅរាជធានី ។ បើមានអ្នកណា រត់ ត្រូវសម្លាប់ចោល (នេះជាសម្ដីមេទ័ព) -ទទួលបញ្ជាលោកម្ចាស់ (សេនាជំនិត) -បញ្ចតាល ឯងមានតួនាទីសំខាន់ នាំពួកគេត្រឡប់ទៅរាជធានី វិញ ។ ចំណែកយើង ត្រូវនាំកម្លាំងទៅកាន់ក្រុងហិរិភុញ្ញជ័យ ដើម្បីនាំសារសម្ងាត់ទៅព្រះអង្គម្ចាស់ ឥន្ទីយវង្ស ។ -ប្របាទ...