Posts

វគ្គទី ១

វគ្គទី ១ ផ្ដើមសាច់រឿង    រដូវប្រាំង ឆ្នាំ ៨២៩ នៃ គ្រិស្ទសករាជ ។    នៅតាមដងផ្លូវមួយកំណាត់ ពីរាជធានី យសោធរបុរៈ (ក្រុងមហានគរ) ទៅកាន់ក្រុង ហិរិភុញ្ញជ័យ (ស្ថិតនៅភាគ ខាងជើងឆៀងខាងលិច ជាប់នឹងនគរភូមា) ដែលមានចម្ងាយ ដីរាប់ពាន់យោជន៍ ។ យើងនិយាយត្រង់ជើងភ្នំ ក្រវ៉ាន់ ដែលបច្ចុប្បន្ន ស្ថិតនៅលើទឹកដីនៃប្រទេសថៃ ក្នុងខេត្តលពបូរី ។ មានកងទ័ព រាជការមួយក្រុម ដែលមានឯកសណ្ឋាន ខោជើងកំប៉ុងពណ៌ស្វាយ​ និងអាវពណ៌ខៀវ មានប្រដាប់ដោយ អាវុធជាដាវ លំពែង និង ព្រួញ ដែលដឹកនាំដោយមេទ័ព ពិជ័យជ័យកំពែង កំពុងតែប្រយុទ្ធយ៉ាងស្វាហាប់ ជាមួយក្រុម ចោរព្រៃ មួយក្រុម ដែលមានសម្លៀកបំពាក់មិនប្រាកដ ។ ការប្រយុទ្ធមិនបានប៉ុន្មានផង ក្រុមចោរព្រៃក៏ស្លាប់ និងរបួសយ៉ាងច្រើន ហើយមេទ័ព ពិជ័យជ័យកំពែង ក៏តាមចាប់ខ្លួនក្រុមចោរទាំងអស់បញ្ជូនទៅកាន់រាជធានី ។ -យើងត្រូវចាប់ខ្លួនពួកនេះ បញ្ជូនទៅរាជធានី ។ បើមានអ្នកណា រត់ ត្រូវសម្លាប់ចោល (នេះជាសម្ដីមេទ័ព) -ទទួលបញ្ជាលោកម្ចាស់ (សេនាជំនិត) -បញ្ចតាល ឯងមានតួនាទីសំខាន់ នាំពួកគេត្រឡប់ទៅរាជធានី វិញ ។ ចំណែកយើង ត្រូវនាំកម្លាំងទៅកាន់ក្រុងហិរិភុញ្ញជ័យ ដើម្បីនាំសារសម្ងាត់ទៅព្រះអង្គម្ចាស់ ឥន្ទីយវង្ស ។ -ប្របាទ...

សេចក្ដីផ្ដើម អាណាចក្រសង្គ្រាម

រឿង អាណាចក្រសង្គ្រាម  សេចក្ដីផ្ដើម             តាមដំណើររឿងកាលពីបុរាណមក (សតវត្សទី ១ ដល់ ១៣) ទឹកដីអាណាចក្រកម្ពុជា មានទំហំ ធំទូលំទូលាយណាស់ ដែល មានព្រំដែនគោក ខាងជើងទល់នឹងប្រទេសចិន ខាងលិចទល់នឹង ប្រទេសភូមា ខាងត្បូងទល់នឹងចក្រភពម៉ាឡាយូនិងសមុទ្រ ខាងកើតទល់នឹងសមុទ្រចិន និងប្រទេសចម្ប៉ា ។      ក្នុងប្រវត្តិដ៏សម្បូរបែបយ៉ាងនេះ កវីនិពន្ធតាមបែបនឹកឃើញ សូមកាត់យករឿងប្រវត្តិសាស្ដ្រ មួយកំណាត់ខ្លី នៃមួយផ្នែកនៃ ភាពរុងរឿងដ៏អស្ចារ្យរបស់អាណាចក្រកម្ពុជា មកនិទានជា សាច់រឿង តាមបែបប្រវត្តិសាស្ដ្រ មានលាយឡំនឹងឈុតឆាក កាប់ចាក់ប្រើដាវ លំពែង កាំបិត បង្កជាសង្គ្រាម មានឈុតស្នេហា ស្មោះស្មគ្រ មានឈុតសោកនាដ្យកម្ម ដ៏ខ្លោចផ្សារដែលបាន បន្សល់ ពីការធ្វើសង្រ្គាម ។       ក្នុងនោះ ក៏មានបង្ហាញពីក្បាច់គុនខ្មែរ ដែលមានភាព ល្បីល្បាញ បង្ហាញពីយុទ្ធសាស្ដ្រសង្គ្រាមដែលខ្មែរបានបង្ក្រាប ជនជាតិ និងជាតិសាសន៍ដទៃ ដែលប៉ុនប៉ងឈ្លានពានដណ្ដើម យកទឹកដីអាណាចក្រកម្ពុជា ។      ខ្ញុំបាទក៏សូមអធ្យាស្រ័យផងដែរ​ រាល់កំហុសខុសឆ្គង ទាំងឡាយណាដែល...